ចៀនជួនគឺជាម្ហូបខ្មែរមួយដែលងាយស្រួលចំអិននិងទទួលបានការចូលចិត្តពីប្រជាជនកម្ពុជាគ្រប់រូប ។​ ដូច្នេះថ្ងៃនេះចង់ញុំានឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីរបៀបធ្វើចៀនជួនដែលមានភាពងាយស្រួលឆ្ងាញ់ហើយចំណាយពេលតិច ។

គ្រឿងផ្សំ

• ត្រីទីឡាប់យ៉ា ១
• សៀង ១កូនចានចង្កឹះ
• ខ្ញីហាន់ជាសរសៃៗ
• ស្ករ ២​​ស្លាបព្រាបាយ
• ទឹកសុីអុីវ ១ស្លាបព្រាបាយ
• ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
• ស្លឹកខ្ទឹម ហាន់ល្អិតៗ
• ទឹកបន្តិច
• ប្រេងឆា

របៀបធ្វើ

1. ត្រីធ្វើអោយស្អាត រួចឆូតម្ខាង ៤កាំបិត រួចចៀនអោយស្រួយ ។
2. ចាក់សៀងចូលចានរួចដាក់ទឺកស៊ីអ៊ីវនិង​ស្ករ ។
3. ដាក់ខ្ទះតូចល្មមមួយទៀតហើយដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅ សឹមដាក់ខ្ញីចូល ឆាអោយគ្រៀមបន្តិចរួចគាសទៅម្ខាង ។
4. ដាក់ប្រេងឆាចូលបន្តិចទៀត រួចដាក់ខ្ទឹមសចូលឆាអោយខ្ទឹមឡើងក្រហម ។
5. ចាក់សៀងដែលបានដាក់គ្រឿងផ្សំហើយដាក់ក្នុងខ្ទះហើយកូរបីបួនត្រឡប់ ហើយដាក់ទឹកចូលបន្តិច ។
6. ចាក់សៀងដែលបានឆាទៅលើត្រីដែលបានចៀនរួចហើយរោយស្លឹកខ្ទឹមជាការស្រេច ។



#គ្រឿងផ្សំ
- ទំពាំង ២ខាំ (ហាន់ស្តើងៗស្ងោអោយឆ្អឹន)
- សាច់ទ្រូងមាន់ ២ខាំ (ហាន់ស្តើងល្មម)
- គ្រឿងការី ២ស្លាបព្រាបាយ
- ខ្ទិះដូង (ក្បាលខ្ទិះ) ១ចានចង្កិះ
- ខ្ទិះដូង ២ចានចង្កិះ
- ស្លឹកក្រូចសើច 2សន្លឹក
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
- អំបិល បន្ទិច
- ស្លឹកជីនាងវង
- ម្ទេស ហានប្រឆិតៗ

#របៀបធ្វើ
- យកឆ្នាំងដាក់ខ្ទិះដើមចូល ដាំលើភ្លើងរួចដាក់គ្រឿងការីចូលកូអោយសព្វ ដាំអោយពុះ សឹមសាច់ចូល កូអោយសព្វទុកប្រហែល១នាទី។
- ដាក់ខ្ទិះដូង និងទំពាំងចូលកូអោយសព្វ សឹមដាក់ទឹកត្រី អំបិល និងស្ករ រួចកូអោយសព្វម្តងទៀត រួចទុកអោយពុះប្រហែល៣ ទៅ ៥នាទី។
- ដាក់ស្លឹកក្រូច ស្លឹកជី និងម្ទេសចូលកូអោយសព្វទុកប្រហែល១នាទីជាការស្រេច៕

#របៀបធ្វើនំបត់ស្លឹកស្រស់​ ឬ នំ​កន្សែងស្រស់

#គ្រឿងផ្សំ៖
- សណ្តែកបាយ កន្លះគីឡូ​
- ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់​ក្នុងម្សៅសាគូ
- ម្សៅ​សាគូ ឬ គេហៅថា ម្សៅ​សណ្ដែក​បាយ​1ចាន​ចង្កឹះ​
- ស្លឹកចេក
- ទឹក​ ៨​ ចានចង្កឹះ​
- អំបិល​ 1ចុង​ស្លាព្រារ​កាហ្វេ​

#វិធីធ្វើ៖
១ - ជាដំបូង​អ្នក​ត្រូវ​ត្រាំ​សណ្ដែកបាយ (គ្មាន​សម្បក) លាង​ទឹក​ចេញ​ឱ្យ​ស្អាត សឹម​យកទៅ​ស្ងោរ​ឱ្យ​ឆ្អិន ដាក់ស្ករស អំបិល​ កូរអោយសព្វល្អ​ រួច​កិន ឬ​តប់​ៗវា​ឱ្យ​ម៉ដ្ឋ។
២- ទុក​សណ្តែក​នោះ​ឱ្យ​ត្រជាក់​បន្តិច បន្ទាប់មក​​លុញមូល ធ្វើ​វា​ឱ្យ​ក្លាយជា​រាងមូលៗ ទំហំ​ប៉ិន​មេដៃ ទុក​មួយអន្លើ​សិន។
៣- ចំណែក​ស្លឹកចេក​វិញ​ត្រូវ​ហែក​វា​ឱ្យ​ធំ​ល្មម រួច​យក​វា​មក​កាត់​ឱ្យចេញ​ជា​រាង​មូល យកចានធំល្មម​សង្កត់​លើ​ស្លឹកចេក​រួចកាត់​អោយមូល​ ។
៤- យកម្សៅ​សាគូ យកមក​លាយ​ជាមួយ​ទឹក ឬ​ទឹក​អប់ជាមួយផ្កាម្លិះ (ប្រសិនបើអ្នក​ចង់ឱ្យ​វា​មាន​ក្លិនក្រអូប) រួច​ចាក់​ស្ករស​ចូល ហើយ​កូរ​ចូលគ្នា​ឱ្យ​សព្វ (ឱ្យ​រាង​រាវ​បន្តិច)។ ម្សៅ​ដែល​លាយ​រួច​ត្រូវ​យកទៅដាក់​ដាំ​លើ​ភ្លើង ហើយ​កូរ​រហូតដល់វា​ឱ្យ​ឡើង​ខាប់ ឆ្អិន​ល្អ សាច់​ម្សៅ​ឡើង​រលោងសឹម​ដាក់ចុះ។
៥- ទុក​ម្សៅ​នោះ​ឱ្យ​ត្រជាក់​បន្តិច (ចៀសវាង​ម្សៅ​ក្តៅ​ធ្វើឱ្យ​ស្លោក​ស្លឹកចេក) រួច​សឹម​ធ្វើការ​វេច​ខ្ចប់។ ជា​ចុងក្រោយ​លោកអ្នក​គ្រាន់តែ​ដាក់​ស្នូល(សណ្តែក​ដែល​សូន​រួច) ដាក់​លើ​ស្លឹក ហើយ​ដួស​ម្សៅ​នោះ​ដាក់​ពីលើ រួច​ខ្ចប់​វា​ជា​រាង​បួន​ជ្រុងរៀបដាក់ចាន​ជាការ​ស្រេច៕


គ្រឿងផ្សំ ៖
ពងមាន់ស្ងោរ ២ ពុះ​បញ្ឈរ ជា៦ដុំ
ត្រីងៀត អាំង​ឆ្អិន ២ (បើ​ដាក់​ត្រី​ងៀត​ច្រើន បន្ថយ​ទឹក​ត្រី)
ត្រសក់ ២/៣ ផ្លែ ពុះ​ជា​ពីរ​ចំរៀក​រួច​ចិត​ស្ដើងៗ
ប៉េងប៉ោះ ១ ចិត​បន្ទះៗ
ទឹកត្រី ២ ស្លាបព្រាបាយ
ទឹក​អំពិល​ទុំ ត្រាំ​ទឹក​ក្ដៅ យក​ទឹក​ឲ្យ​ខាប់ ៤ ស្លាប​ព្រា​បាយ​កន្លះ
ស្ករស ១ ស្លាបព្រាកាហ្វេ
អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ
ម្ទេស ហាន់ (ដាក់​តាម​ចំណូលចិត្ត)
ខ្ទឹមស ចិញ្ច្រាំ ១កំពិស
ស្លឹកខ្ទឹម ហាន់​ហើយ ២ ស្លាបព្រាបាយ
ជីរ រណា និង​ជីរ​សាំ​កុង ២ស្មែង ទាំង​ដើម​ខ្ចី​ហាន់ឲ្យតូចៗ
ទឹក​ដាំ​ពុះ​ក្ដៅៗ ២ពែង

៙ វិធី​ធ្វើ ៖
1- យកទឹកដាំពុះ២ពែង ដាក់​ក្នុង​ចាន រួច​ដាក់​ទឹក​ត្រី ខ្ទឹមស ទឹក​អំពិល​ទុំ ស្ករស លាយ​ចូល​គ្នា រួច​ដាក់​ត្រីងៀត​ដែល​បេះ​ហើយ បន្ទាប់​មក​ដាក់​ត្រសក់ ប៉េងប៉ោះ ពង​មាន់​ស្ងោរ ច្របល់​ចូលគ្នា រួច​ដាក់​ម្ទេស​ហាន់​ហើយ​ចូល រួច​បង់​ជីរ និង​ស្លឹក​ខ្ទឹម​ចូល ច្របល់​ចូល​គ្នា​ម្ដងទៀត រួច​ជាការស្រេច បើ​ខ្វះ​រសជាតិ​អ្វី​អាច​បន្ថែម​តាម​ចំណូល​ចិត ៕

#វិធីធ្វើអំពិលត្រាំ
គ្រឿងផ្សំ៖
-អំពិលចាស់ ឬអំពិលគល់ ១គីឡូក្រាម
-អំបិល ១ស្លាបព្រាកាហ្វេ
-កំបោរសចំនួន ០,៥ខាំ
-ទឹក ២លីត្រ
-ស្ករត្នោត ០,៣គីឡូក្រាម
-ចានដែកសម្រាប់ត្រាំអំពិល និងទឹកកំបោរ
-កែវសម្រាប់ដាក់អំពិលត្រាំជាមួយទឹកស្ករត្នោត។
វិធីធ្វើ៖
១.យកអំពិលចាស់ ឬអំពិលគល់មកស្រុះទឹកក្តៅពុះ (ទឹកដាំឲ្យពុះ យកអំពិលខ្ចប់ស្បៃយកទៅជ្រលក់ក្នុងទឹកក្តៅ ១០នាទី ឬជ្រលក់ភ្លាមលើកភ្លាមក៏បាន)
២.យកកំបោរទៅកូរជាមួយទឹកត្រជាក់រក្សាឲ្យរងថ្លា សម្រិតទឹកថ្លាយកមកចាក់ចូលក្នុងការធុន
៣.យកអំពិលស្រុះរួចបកសំបកចេញ ដាក់ត្រាំជាមួយទឹកកំបោរមួយយប់
៤.ស្រង់អំពិលលាងនឹងទឹកឆ្អិនឲ្យបានស្អាត រួចរក្សាទុកឲ្យស្រស់ទឹក
៥.ដាំទឹកស្ករឲ្យពុះ រួចទុកឲ្យត្រជាក់
៦.យកអំពិលដែលស្រស់ទឹកទៅតម្រៀបនៅក្នុងកែវ ហើយចាក់ទឹកស្ករនោះចូលទៅក្នុងកែវរក្សាទុក រយៈពេល ១ ទៅ ២យប់ តាមអ្នកដែលចូលចិត្តផ្អែមខ្លាំងឬតិច គឺអាចបរិភោគបាន
៧.អាចស្រង់អំពិលចេញពីកែវយកទៅក្លាសេ ឬដាក់ទាំងកែវឲ្យត្រជាក់ គឺកាន់តែឆ្ងាញ់។



គ្រឿងផ្សំ
1. សាច់ជ្រូកបីជាន់ ៥០០ក្រាម ស្ងោរឆ្អិនហាន់បន្ទះស្តើងៗ(ពេលស្ងោរទឹកពុះដាក់អំបិលចូលបន្តិច)
2. នំបញ្ចុក ៥០០ក្រាម
3. បង្គា ៤០០ក្រាម យកក្បាល, សំបកចេញស្រុះឲ្យឆ្អិនល្មមពុះជាពីរ
4 ប្រហិតសាច់ជ្រូក ១ដុំហាន់បន្ទះស្តើង
5. សាឡាដ ១៤០ក្រាម
6. ជីគ្រប់មុខ ១ចាន
7. សណ្តែកបណ្តុះ ១៥០ក្រាម
8. ត្រសក់ ២ផ្លែចិតជារាងវែង
9. គុយទាវបន្ទះស្រស់ ឬក្រៀម

វិធីធ្វើ
1. ដំបូងយកគុយទាវ ១បន្ទះមកដាក់លាឲ្យស្មើរ បន្ទាប់មកយកសាឡាដ, នំបញ្ចុក, ជីគ្រប់មុខ, សណ្តែកបណ្តុះ, ត្រសក់, បង្គា, សាច់ជ្រូក និងប្រហិត ១មុខបន្តិច ឬតាមដែលចូលចិត្តដាក់នៅចំហៀងខាងមុខ។
2. បន្ទាប់ពីដាក់គ្រប់រួចរាល់ហើយចាប់ផ្តើមមូរវាឲ្យទៅជារាងមូល មូរម្តងមួយៗរហូតទាក់តែអស់។
3. នៅពេលដែលមូររួចរាល់អស់ហើយ អ្នកអាចយកវាទៅញ៉ាំផ្ទាប់ជាមួយនិងទឹកត្រីបានហើយ។

សម្រាប់វិធីធ្វើទឹកត្រី៖

គ្រឿងផ្សំ
1. ទឹក ៤០០មីលីលីត្រ
2. ទឹកខ្មេះ ១០០មីលីលីត្រ
3. ទឹកត្រី ១០០មីលីលីត្រ
4. ស្ករស ២៣០ក្រាម
5. ខ្ទឹមស ៣-៤កំពឹសហាន់
6. ខ្ទឹមក្រហម ១ដុំហាន់
7. ប៊ីចេង ចុងស្លាបព្រាកាហ្វេ
8. ម្ទេសហាន់បញ្ឆិត ដាក់តាមចំណូលចិត្ត
9. សណ្តែកដីលីងបុក កន្លះចានចង្កឹះ ដាក់ពេលញ៉ាំ

វិធីធ្វើ
1. យកគ្រឿងផ្សំលាយចូលគ្នាទាំងអស់ ទុកតែសណ្តែកដីលីងដាក់ពេលញ៉ាំ។

[youtube src="dUHrYpYrrJ0"/]

ភេសជ្ជៈងាយងាយ ចំនាយតិច ធម្មជាតិ និងមានរសជាតិ ឆ្ងាញ់
គ្រឿង ផ្សំ និង របៀបធ្វើ :
-ត្រងផ្លែ PASSION ឬ តំបន់ខ្លះ ហៅ ផ្លែ វីតាមីនសេយកតែទឹកសុទ្ធ
-លាយ ទឹកដាំឆ្អិនទុកឲ្យត្រជាក់ ឬ ទឹកសុទ្ធ
-ដាក់ទឹកដោះគោខាប់ សមល្មម តាមចំនូលចិត្ត
-បន្ថែមស្ករសបន្តិច ប្រសិនពិសាជាមួយទឹកកក

Admin ធ្វើផឹករាល់ថ្ងៃ ជំនួសបង្អែម
កុំភ្លេចចែករំលែកផងណា ថាអ្នកចូលចិត្តញាុំដែរ ហើយមិនចង់ចំណាយប្រាក់ច្រើនចូលប្រែនៗ

គ្រឿងផ្សំ ៖
-សាច់ ៖ ឆ្អឹងជំនីរជ្រូក ២គីឡូក្រាម។ ស្លខ្ទិះនឹងយើងចង់ស្លសាច់មាន់ក៏បាន ត្រីក៏បាន តាមការចូលចិត្ត។
-ម្នាស់ ៖ ១ផ្លែ
-ជីនាងវង
-សណ្តែកគួរ ១៥គួរ

-គ្រឿងបុក ៖ គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម
-អំបិល ១ស្លាបកាហ្វេ
-អំពិលទុំ ៖ ត្រាំទឹកក្តៅ សម្រិតយកទឹក ៥ស្លាបព្រាយបាយ
-ស្ករ ៣ស្លាបព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
-កាពិ ៣ស្លាបបាយ
-ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
-ម្សៅស៊ុប ២ស្លាបបាយ
-ប្រើទឹក ៣លីត្រ
-ខ្ទិះដូង ១កំប៉ុង
-ស្នៀតពោត ១កំប៉ុង

វិធីចម្អិន ៖ បើកចង្ក្រានឲ្យក្តៅ ដាក់ខ្លាញ់ចូល ដាក់ខ្ទឹមបំពង ដាក់គ្រឿងចូល កាពិ ទឹកត្រី ម្សៅស៊ុប ស្ករ អំបិល លីងគ្រឿងនឹងប្រហែល ៥នាទី ឲ្យឆ្ងុយសិន សឹមដាក់សាច់ចូល ច្របល់ឲ្យសព្វប្រហែល ១០-១៥នាទី ចាក់ខ្ទិះដូងចូល គ្របចោល៥នាទី ចាក់ទឹកចូល គ្របទុកឲ្យពុះ ១០នាទី ដាក់ទឹកអំពិលទុំចូល ភ្លក់មើលឲ្យរសជាតិជូរ-ផ្អែម បើមិនផ្អែមអាចថែមស្ករ។ ដាក់ស្នៀតពោត ម្នាស់ និងសណ្តែកគួរចូលទុកឲ្យពុះ បង់ជីនាងវង ជាការស្រេច៕

មុខ​ម្ហូបនេះ អាចញ៉ាំស្រូបជាមួយនំបញ្ចុកក៏បាន។


#របៀបធ្វើសម្លរប្រហើរទំពាំងខ្មែរ

#គ្រឿងផ្សំ
- ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ .......)
- សាច់ជ្រូកបីជាន់ចិញ្ច្រាំ
- ខ្យង (តាមការចូលចិត្ត)
- ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន)
- ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស
- ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
- ប្រហុកចិញ្ច្រាំ
- បន្លែផ្សេងៗទៀតដាក់តាមចំណូលចិត្ត

#វិធីធ្វើ
- ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួសន្ទុះ។
- ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។

☘️របៀបធ្វើតុងយាំបង្កង
*គ្រឿងផ្សំ:
-បង្កង, បង្គា រឺ សាច់មាន់យកមួយណាក៏បាន
-បន្លែ :ផ្សិត ប៉េងបោះ ខ្លឹមបារាំង
-គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច ម្ទេសហិរ ខ្ទឹមស ខ្ទឹមក្រហម ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ដុំស៊ុបតុងយាំ2ដុំ
☘️-វិធីធ្វើ
ដាំទឹកអោយពះុដាក់បង្កងចូល(បង្កងតូចមិនបាច់កាត់ទេបើធំកាត់ជាកង់ៗ)
រំដេង ,គល់ស្លឹកគ្រៃ ,ខ្ទឹមក្រហម ,ខ្ទឹមស ,ស្លឹកក្រូច ,ម្ទេសដាក់លីញអោយឈ្ងុយសិន ចាំបង់ចូលសម្លរពេលពះុ ដាក់គ្រឿងចូលរួមមានម្សៅស៊ុប ទឹកត្រី អំបិល ស្ករស ដុំស៊ុបតុងយាំ ហើយចាំបង់ផ្សិតចូលមុនរងចាំ10នាទី ចាំបង់ខ្ទឹមបារាំងនិងប៉េងប៉ោះ ភ្លក់មើលបើស្ទើរជូថែមក្រូចឆ្មា ពេលពះុហើយដួសដាក់ឆ្នាំងភ្លើង បើចង់ដាក់ខ្ទិះដូងថែមក៏បានរឺដាក់ទឹកត្រីខក៏បានដើម្បីយកពណ៌

របៀបធ្វើ ត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ
--------------
‪#គ្រឿងផ្សំ‬

- ត្រីរស ១ ប្រហែល ៨ខាំ ទៅ ១គីឡូក្រាម
- អំពិលទុំ ២ស្លាបព្រាបាយ
- ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ
- ខ្ទឹមសចិញ្រ្ចាំ ៥កំពិស
-ម្ទេស ៥ផ្លែហាន់ស្តើងៗ
- ប៊ីចេងបន្តិច
- អំបិលបន្តិច
- ទឹកត្រី ៥ស្លាព្រាបាយ
- ស្ករ ៥ស្លាព្រាបាយ
- ទឹក កន្លះចានចង្កិះ
- ប្រេងឆា
- គល់ស្លឹកគ្រៃ ១គល់ ស្លឹកក្រូចសើច ២សន្លឹក
- នំបញ្ចុក
- បន្លែរួមមាន សាឡដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ (ដាំទឹកស្រុះ) ជីរ

‪#របៀបធ្វើទឹកត្រីអំពិលទុំ‬

- ដាក់អំពិលត្រាំទឹក ច្របាច់អោយចេញសាច់អំពិល ស្រង់គ្រាប់ចេញ។
- ដាំខ្ទះអោយក្តៅ ដាក់ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ័ សឹមដាក់ខ្ទឹមក្រហម ឆាពីរបីត្រឡប់ ដាក់ទឹកអំពិលទុំ ផ្សំរសជាតិដោយ ស្ករ ទឹកត្រី ប៊ីចេង និងអំបិល ទុកអោយពុះរាងខាប់បន្តិច ភ្លក្សរសជាតិតាមចំនូលចិត្ត (ផ្អែម ប្រៃ ជូ)។

‪#របៀបធ្វើ‬

- រៀបបន្លែ និងនំបញ្ចុកដាក់ចានមួយទុកមួយអន្លើ។
- យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល សឹមយកគល់ស្លឹកគ្រៃ រុំជាមួយស្លឹកក្រូចញោតចូលក្នុងពោះត្រី។
- ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយឆ្អិន (ប្រើភ្លើងតិចៗ) រួចស្រង់ទុកញុាំផ្ទាប់ជាមួយបន្លែ និងជ្រលក់ជាមួយទឹកត្រីអំពិលទុំជាការស្រេច៕

#របៀបឆាមឹកម្រេចខ្ចី

+គ្រឿងផ្សំ
មឹកកន្លះគីឡូ ម្រេចខ្ចី១ខាំ ម្សៅឆាបន្តិច គ្រឿងផ្សំ រសជាតិ ប្រេងខ្ចង ខ្ទឹមស
+វិធីធ្វើ
- បកសំបកមឹកចេញលាងទឹកអោយស្អាត់ឆូតឆ្នូតឭរួចហាន់ដុំតូចល្មម
- ម្រេចខ្ចីលាងអោយស្អាត់ជិតតូចល្មម
- ខ្ទឹមសចិញ្ចាំអោយម៉ដ្ម
- ម្សៅឆាដាក់ទឹកកូរអោយរលាយ
- ដាក់ខ្ទះលីងអោយឈ្ងុយដាក់មឹកឆាពីបីត្រឡប់ដាក់ម្រេចខ្ចីដាក់ប្រេងខ្ចងគ្រឿងផ្សំរស់ជាតិនឹងម្សៅឆាចូលរំងាស់អោយពុះជាកាស្រេច៕

គឺជាម្ហូបដែលផ្សំដោយត្រី ស្លឹកគ្រៃ អង្ករ និងជីបង្កើតបានជារសជាតិម្យ៉ាងប្លែកហើយពេញនិយមសម្រាប់ជនជាតិខ្មែរជាពិសេសនៅតាមជនបទ ជាពិសេសទៅទៀតវាងាយស្រួលចំអិន។

#គ្រឿងផ្សំ

- ត្រីអណ្តែងលាងសម្អាតហើយកាត់ជាកង់ៗចំនួន១គីឡូ
- អង្ករផ្កាម្លិះលាងសម្អាតរួចចំនួន២ស្លាបព្រា
- ស្លឹកគ្រៃកាត់ជាកង់ៗរួចចងជាដុំចំនួនប្រហែល១គុម្ព
- ទឹក៤កែវ
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រា(ដាក់តាមចំណង់ចំណូលចិត្ត)
- ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព
- ជីចំរុះមួយកូនចានតូច (ជីក្រហម ជីវ៉ាន់ស៊ុយ)
- ក្រូចឆ្មារចំនួនចំហៀង ដាក់តាមចំណង់ចំណូលចិត្ត

#របៀបធ្វើ

ដាក់ត្រី អង្ករ ស្លឹកគ្រៃ និងទឹកក្នុងឆ្នាំងរួចស្ងោររហូតដល់អង្កររីកល្អ
ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី និងម្រេច
ដាក់ស្លឹកខ្ទឹម ម្ទេសនិងជីគ្រប់មុខ
ដាក់ក្រូចឆ្មារតាមការចូលចិត្ត

គ្រឿងផ្សំ៖
-បង្កង ៤-៦
-ផ្សិត ១០០ក្រាម (ផ្សិតចំបើង ផ្សិតម្ជុល... តាមចំណង់ចំណូលចិត្ត)
-ប៉េងប៉ោះ ១ផ្លែ កាត់ជាដុំៗ
-រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ម្ទេស ហាន់ និងស្លឹកក្រូចសើច (តាមចំណង់ចំណូលចិត្ត)
-ក្រូចឆ្មារ ម្ទេស ជីរជ្រក់ (ជីររណា ជីរនាងវង...) (តាមចំណង់ចំណូលចិត្ត)
-ទឹកត្រី ២-៣ស្លាបព្រាបាយ
-អំបិល ១ស្លាបព្រាកាហ្វេ
-ទឹកធម្មតា ២កូនចាន
វិធីធ្វើ៖
១.យកឆ្នាំងដាក់ទឹកចូល រួចដាក់ដាក់អំបិល រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ម្ទេស ហាន់ និងស្លឹកក្រូចសើចចូល ទុកឲ្យពុះ
២.បន្ទាប់មកដាក់បង្កងចូល ទុកមួយរំពុះ រួចដាក់ផ្សិត ប៉េងប៉ោះ និងទឹកត្រីចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ
៣.ឆ្អិនហើយច្របាច់ក្រូចឆ្មារ ដាក់ជីរជ្រក់ ម្ទេសចូល តាមចំណងចំណូលចិត្ត ជាការស្រេច។

របៀបធ្វើកង្កែបបោក

🔽 គ្រឿងផ្សំដែលត្រូវមាន៖

កង្កែប ៣គីឡូ
សាច់ជ្រូកបីជាន់ កន្លះគីឡូ
គ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)
ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ
ខ្ទឹមស ១០កំពឹស ចិញ្រ្ចាំអោយល្អិត
ទឹកត្រី ២ស្លាបព្រាបាយ
ស៊ុបមាន់ ២ស្លាបព្រាបាយ
អំបិល កន្លះស្លាបព្រាបាយ
ស្ករ ២ស្លាបព្រាបាយ
ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ
ម្រះព្រៅ
🔽 របៀបធ្វើ៖

លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែក
ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នា
ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំណែនពេក)
យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អិនល្អរួចជាការស្រេច៕

Powered by Blogger.