#គ្រឿងផ្សំ៖
- សណ្តែកបាយ កន្លះគីឡូ
- ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់ក្នុងម្សៅសាគូ
- ម្សៅសាគូ ឬ គេហៅថា ម្សៅសណ្ដែកបាយ1ចានចង្កឹះ
- ស្លឹកចេក
- ទឹក ៨ ចានចង្កឹះ
- អំបិល 1ចុងស្លាព្រារកាហ្វេ
#វិធីធ្វើ៖
១ - ជាដំបូងអ្នកត្រូវត្រាំសណ្ដែកបាយ (គ្មានសម្បក) លាងទឹកចេញឱ្យស្អាត សឹមយកទៅស្ងោរឱ្យឆ្អិន ដាក់ស្ករស អំបិល កូរអោយសព្វល្អ រួចកិន ឬតប់ៗវាឱ្យម៉ដ្ឋ។
២- ទុកសណ្តែកនោះឱ្យត្រជាក់បន្តិច បន្ទាប់មកលុញមូល ធ្វើវាឱ្យក្លាយជារាងមូលៗ ទំហំប៉ិនមេដៃ ទុកមួយអន្លើសិន។
៣- ចំណែកស្លឹកចេកវិញត្រូវហែកវាឱ្យធំល្មម រួចយកវាមកកាត់ឱ្យចេញជារាងមូល យកចានធំល្មមសង្កត់លើស្លឹកចេករួចកាត់អោយមូល ។
៤- យកម្សៅសាគូ យកមកលាយជាមួយទឹក ឬទឹកអប់ជាមួយផ្កាម្លិះ (ប្រសិនបើអ្នកចង់ឱ្យវាមានក្លិនក្រអូប) រួចចាក់ស្ករសចូល ហើយកូរចូលគ្នាឱ្យសព្វ (ឱ្យរាងរាវបន្តិច)។ ម្សៅដែលលាយរួចត្រូវយកទៅដាក់ដាំលើភ្លើង ហើយកូររហូតដល់វាឱ្យឡើងខាប់ ឆ្អិនល្អ សាច់ម្សៅឡើងរលោងសឹមដាក់ចុះ។
៥- ទុកម្សៅនោះឱ្យត្រជាក់បន្តិច (ចៀសវាងម្សៅក្តៅធ្វើឱ្យស្លោកស្លឹកចេក) រួចសឹមធ្វើការវេចខ្ចប់។ ជាចុងក្រោយលោកអ្នកគ្រាន់តែដាក់ស្នូល(សណ្តែកដែលសូនរួច) ដាក់លើស្លឹក ហើយដួសម្សៅនោះដាក់ពីលើ រួចខ្ចប់វាជារាងបួនជ្រុងរៀបដាក់ចានជាការស្រេច៕
Post a Comment