ពងមាន់ស្ងោរ ២ ពុះបញ្ឈរ ជា៦ដុំ
ត្រីងៀត អាំងឆ្អិន ២ (បើដាក់ត្រីងៀតច្រើន បន្ថយទឹកត្រី)
ត្រសក់ ២/៣ ផ្លែ ពុះជាពីរចំរៀករួចចិតស្ដើងៗ
ប៉េងប៉ោះ ១ ចិតបន្ទះៗ
ទឹកត្រី ២ ស្លាបព្រាបាយ
ទឹកអំពិលទុំ ត្រាំទឹកក្ដៅ យកទឹកឲ្យខាប់ ៤ ស្លាបព្រាបាយកន្លះ
ស្ករស ១ ស្លាបព្រាកាហ្វេ
អំបិល កន្លះស្លាបព្រាកាហ្វេ
ម្ទេស ហាន់ (ដាក់តាមចំណូលចិត្ត)
ខ្ទឹមស ចិញ្ច្រាំ ១កំពិស
ស្លឹកខ្ទឹម ហាន់ហើយ ២ ស្លាបព្រាបាយ
ជីរ រណា និងជីរសាំកុង ២ស្មែង ទាំងដើមខ្ចីហាន់ឲ្យតូចៗ
ទឹកដាំពុះក្ដៅៗ ២ពែង
៙ វិធីធ្វើ ៖
1- យកទឹកដាំពុះ២ពែង ដាក់ក្នុងចាន រួចដាក់ទឹកត្រី ខ្ទឹមស ទឹកអំពិលទុំ ស្ករស លាយចូលគ្នា រួចដាក់ត្រីងៀតដែលបេះហើយ បន្ទាប់មកដាក់ត្រសក់ ប៉េងប៉ោះ ពងមាន់ស្ងោរ ច្របល់ចូលគ្នា រួចដាក់ម្ទេសហាន់ហើយចូល រួចបង់ជីរ និងស្លឹកខ្ទឹមចូល ច្របល់ចូលគ្នាម្ដងទៀត រួចជាការស្រេច បើខ្វះរសជាតិអ្វីអាចបន្ថែមតាមចំណូលចិត ៕
Post a Comment