គួងទឹកត្រី

គ្រឿងផ្សំ
1. សាច់ជ្រូកបីជាន់ ៥០០ក្រាម ស្ងោរឆ្អិនហាន់បន្ទះស្តើងៗ(ពេលស្ងោរទឹកពុះដាក់អំបិលចូលបន្តិច)
2. នំបញ្ចុក ៥០០ក្រាម
3. បង្គា ៤០០ក្រាម យកក្បាល, សំបកចេញស្រុះឲ្យឆ្អិនល្មមពុះជាពីរ
4 ប្រហិតសាច់ជ្រូក ១ដុំហាន់បន្ទះស្តើង
5. សាឡាដ ១៤០ក្រាម
6. ជីគ្រប់មុខ ១ចាន
7. សណ្តែកបណ្តុះ ១៥០ក្រាម
8. ត្រសក់ ២ផ្លែចិតជារាងវែង
9. គុយទាវបន្ទះស្រស់ ឬក្រៀម

វិធីធ្វើ
1. ដំបូងយកគុយទាវ ១បន្ទះមកដាក់លាឲ្យស្មើរ បន្ទាប់មកយកសាឡាដ, នំបញ្ចុក, ជីគ្រប់មុខ, សណ្តែកបណ្តុះ, ត្រសក់, បង្គា, សាច់ជ្រូក និងប្រហិត ១មុខបន្តិច ឬតាមដែលចូលចិត្តដាក់នៅចំហៀងខាងមុខ។
2. បន្ទាប់ពីដាក់គ្រប់រួចរាល់ហើយចាប់ផ្តើមមូរវាឲ្យទៅជារាងមូល មូរម្តងមួយៗរហូតទាក់តែអស់។
3. នៅពេលដែលមូររួចរាល់អស់ហើយ អ្នកអាចយកវាទៅញ៉ាំផ្ទាប់ជាមួយនិងទឹកត្រីបានហើយ។

សម្រាប់វិធីធ្វើទឹកត្រី៖

គ្រឿងផ្សំ
1. ទឹក ៤០០មីលីលីត្រ
2. ទឹកខ្មេះ ១០០មីលីលីត្រ
3. ទឹកត្រី ១០០មីលីលីត្រ
4. ស្ករស ២៣០ក្រាម
5. ខ្ទឹមស ៣-៤កំពឹសហាន់
6. ខ្ទឹមក្រហម ១ដុំហាន់
7. ប៊ីចេង ចុងស្លាបព្រាកាហ្វេ
8. ម្ទេសហាន់បញ្ឆិត ដាក់តាមចំណូលចិត្ត
9. សណ្តែកដីលីងបុក កន្លះចានចង្កឹះ ដាក់ពេលញ៉ាំ

វិធីធ្វើ
1. យកគ្រឿងផ្សំលាយចូលគ្នាទាំងអស់ ទុកតែសណ្តែកដីលីងដាក់ពេលញ៉ាំ។

[youtube src="dUHrYpYrrJ0"/]