🔽 គ្រឿងផ្សំដែលត្រូវមាន៖
កង្កែប ៣គីឡូ
សាច់ជ្រូកបីជាន់ កន្លះគីឡូ
គ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)
ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ
ខ្ទឹមស ១០កំពឹស ចិញ្រ្ចាំអោយល្អិត
ទឹកត្រី ២ស្លាបព្រាបាយ
ស៊ុបមាន់ ២ស្លាបព្រាបាយ
អំបិល កន្លះស្លាបព្រាបាយ
ស្ករ ២ស្លាបព្រាបាយ
ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ
ម្រះព្រៅ
🔽 របៀបធ្វើ៖
លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែក
ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នា
ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំណែនពេក)
យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អិនល្អរួចជាការស្រេច៕
Post a Comment