សង្វាក់អាំង នំបញ្ជុក ទឹកត្រីផ្អែម

 សង្វាក់ ឬ ណែមត្រី គឺជាអាហារពេញ​និយមប្រចាំ​ខេត្តបាត់ដំបង។​ ​ណែមត្រីធ្វើពី សាច់ត្រីស្រស់​បុកលាយ គ្នាជាមួយ រំដេង, ខ្ទឹមស, អំបិល, ស្ក  និង​មានដាក់​ ម្ទេសបង្កប់ រួចហើយយកទៅខ្ទប់ស្លឹកចេក បង្អាប់ទុករយះ ពេល២ថ្ងៃ ។ ពេលណែមត្រីជូរ គេយកវាទៅ អាំង ហើយញាំជាមួយនំបញ្ចុក, បន្លែ, ​ជី​គ្រប់មុខ​ និង​ជ្រលក់ជាមួយ ទឹកត្រីផ្អែម​ដែល​គេផ្សំ​ពីស្ក, ទឹកខ្មេះ ឬ ក្រូចឆ្មា, ខ្ទឹមស​និងម្ទេស។​​ អាហារនេះ អ្នកបាត់ដំបងតែងតែញាំពេលព្រឹក និង​

ពេលរសៀល។ បើសិនបងប្អូនមិនធ្លាប់បានញាំទេ ពេលមកលេងខេត្តបាត់ដំបងកុំភ្លេចសាកណា ធានាថាមិនខកបំណងឡើយ។

គ្រឿង​ផ្សំ​ : នំបញ្ចុក    ៤    ចង្វាយ សាលាដ    ២    ដើម ស្លឹក​ស្បៃរឿង    ២    ទង ការ៉ុត        ៣    ដុំ ជីរចម្រុះ    ៣    ទង ស្ពៃក្ដោប    ២    ស្រទាប់​ ខ្ទឹមស        ២    កំពឹស ទឹក​ខ្មេះ        ១    ស្លាបព្រា ម្ទេស        ៣    គ្រាប់ ទឹកត្រី        ២    ស្លាបព្រា​ ក្រូច​ឆ្មារ    ១    ផ្លែ ស្ករ        ១    ស្លាប​ព្រា​កាហ្វេ ប៊ីចេង        ១    កូន​ស្លាបព្រា អំបិល        ១    កូន​ស្លាបព្រា ណែម​បាត់​ដំបង    ៨    ដុំ ស្លឹក​ចេក    ១    ធាង ម្ទេស​ឆា    ១    ស្លាបព្រា​ វិធី​ធ្វើ​: ដំបូង​ត្រូវ​ធ្វើ​ទឹក​ត្រី ដោយ​ដាំ​ទឹក​ឲ្យ​ពុះ ហើយ​ដាក់​អំបិល​ចូល បើ​ចង់​ឲ្យ​មាន​ក្លិន​ឈ្ងុយ យើង​ត្រូវ​ដាក់​ទឹក​ត្រី​ចូល​២​ស្លាប​ព្រា។ នៅ​ពេ​ល​ដែល​វា​ពុះ​រួច ត្រូវ​ដាក់​វា​ចុះ ទុក​ឲ្យ​ត្រជាក់ ទើប​ដំ​ខ្ទឹម​ស​ដាក់ចូល​។ ដើម្បី​ឲ្យ​មាន​រសជាតិ​ជូរ​មុត យើង​ត្រូវ​ដាក់​ទឹក​ខ្មេះ​ចូល​បន្តិច​ រួច​ទើប​កូរ​ស្ករស​ និង​ប៊ីចេង​ចូល​ឲ្យ​រលាយ​ស្មើ​សាច់ ទើប​យើង​ច្របាច់​ក្រូច​ឆ្មារ​ចូល ហើយ​ហាន់​ម្ទេស​ដាក់។

យក​ណែម​ត្រី​រ៉ស់​បាត់ដំបង​ ដែល​ធ្វើ​លាយ​ជាមួយ​បាយ​កក យក​មក​ផ្ទាប់​ស្លឹក​កន្ទួត រួច​ខ្ចប់​នឹង​ស្លឹក​ចេក​។ បន្ទាប់​មក​យក​វា​ទៅ​អាំង​ភ្លើង​តិចៗ​ឲ្យ​ឆ្អិន​ល្មម ហើយ​យក​មក​រៀប​ដាក់​ចាន ជាមួយ​នឹង​នំបញ្ចុក និង​បន្លែ​អន្លក់​នោះ​ជា​ការ​ស្រេច។។